អស់រយៈពេលជាងមួយម៉ោង លោកនួន ជា បានបកអាក្រាត ឧបាយកល ប្រទេសវៀតណាមដោយលោកបាន រៀបរាប់ប្រាប់សាលាក្ដីខ្មែរក្រហមថា ប្រទេសវៀតណាមមានបំណងលេបទឹកដី ឈ្លានពាន និងបំបាត់ពូជសាសន៍កម្ពុជា។

លោក នួនជា អតីមេខ្មែរក្រហម
កត្តាដែលប្រទេសវៀតណាម មានមហិច្ឆតាគ្រប់គ្រងត្រួតត្រាប្រទេសកម្ពុជា និងប្រទេសឡាវ ដោយសារតែវៀតណាម មានគំនិតជាតិធំ ឬហៅថាលទ្ធិជាតិនិយម ដែលលទ្ធិនេះ ត្រូវបានអនុវត្តទៅលើប្រទេសតូចៗ ប្រជាជនតិច ទន់ខ្សោយ និងមើលងាយមើលថោកប្រទេសតូចតាច។
«វៀតណាមប្រកាន់យកនូវលទ្ធិឈ្លានពាន វាតទីលេបទឹកដីបំបាត់ពូជសាសន៍។ វៀតណាមលោភលន់អំណាច និងផលប្រយោជន៍ ខាងសេដ្ឋកិច្ច ឬហៅថាផលប្រយោជន៍និយមឬអំណាចនិយម។ ចាប់តាំងជាសហព័ន្ធឥណ្ឌូចិន ដោយនៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម តាមរូបភាពមិត្តភាពពិសេស និងគំនិតធ្វើរាមច្បងនៅក្នុងប្រទេសអាស៊ាន ក៏វៀតណាមនៅមានមហិច្ឆតានេះដែរ»។
ដោយបានធ្វើការរៀបរាប់យ៉ាងវែង ទាំងការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន នៅក្នុងឆ្នាំ១៩៥១ រហូតដល់របបខ្មែរក្រហម លោកនួន ជា ក៏បានទាញយកទឡ្ហីករណ៍ជាក់ស្តែងមួយ នៅក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពីប្រទេសវៀតណាម បានបង្កើតសមាគមរបស់ខ្លួនចំនួន២៤ខេត្តក្រុង នៅក្នុងប្រទេសកម្ពុជា។ លោកនួន ជា បានបញ្ជាក់ថា ការបង្កើតសមាគមនេះ មានសាខាដឹកនាំធ្វើសកម្មភាពនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមវិជ្ជា នៅតាមខេត្ត ដែលនេះគឺជាយុទ្ធវិធីពស់ថ្លាន់ រឹតកូនឈ្លូសឲ្យទន់ឆ្អឹង រួចហើយលេបតែម្តង។
«កត្តាវៀតណាមគឺជាបច្ច័យមួយសំខាន់ ដែលបង្កឲ្យមានការច្របូកច្របល់នៅក្នុងប្រទេសកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៩»។
ខាងលើនេះគឺ ជាការរៀបរាប់របស់លោកនួនជា អតិត មេដឹកនាំខ្មែរក្រហម ដែលត្រូវបាន សាលាក្ដីខ្មែរក្រហម កាត់ទោសជាប់គុក រយះ ពេល ៣៥ឆ្នាំ ឬស្ទើរមួយជីវិត។
………………………………………….
………………………………………….
សង្ខេប :
-ខ្មែរក្រហមកើតឡើងបានដោយ យួន ជ្រោមជ្រែង , យួនយកឈ្មោះរំដោះ ,
-យួនក្លាយជាអ្នកមានគុណ,
-យួន ដឹកនាំខ្មែរទៅ ស្លាប់ជាង ១០ម៉ឹននាក់ ដោយ ចលនា ក៥ ពីឆ្នាំ 1980-1991 ម្ដងទៀត ដែលបន្សល់ជនពិកា ដល់សព្វថ្ងៃ
-យួន ចាញ់ សិទ្ធិសញ្ញាទីក្រុងប៉ារីស ចាញ់ការបោះឆ្នោត ២៣ តុលា១៩៩១
-យួន ឈ្នះដោយប្រើទ័ពប៉ាណាឡាកា ( ប៉ារ៉ា ) ដោយធ្វើរដ្ឋប្រហា ក្រោមលេសបង្ក្រាប ទាហានខ្មែរក្រហម ៧ កកដា ១៩៩៧ ,
-យួន គ្រប់គ្រងខ្មែរ ដល់បច្ចុប្បន្ន ដោយលើកបន្ដុប មនុស្សម្នាក់ គឺ នាយករដ្ឋមន្ដ្រី សព្វថ្ងៃ ។
ជឿ ឬ មិនជឿ ស្វែងយល់ខ្លួនឯង នេះជាការយល់ឃើញរបស់ខ្ញុំ។ រៀនយល់ដឹង ពីប្រវត្តសាស្ដ្រអោយបានច្រើន នោះ អ្នកនឹងចេះឈឺចាប់ អំពីទង្វើ ឈ្លានពាន របស់ជនជាតិ វៀតមិញ។
របាយការណ៍ពាណិជ្ជកម្មក្រៅប្រទេសក្នុងឆ្នាំ ១៩៧៥ (សម័យខ្មែរក្រហម)
របបកម្ពុជាប្រជាធិបតេយ្យបានស្ថាបនាប្រទេសដោយចាប់ផ្ដើមពីចំណុចសូន្យ ពោលគឺកម្ទេចចោលអ្វីៗទាំងអស់ដែលជាសំណល់ពីរបបមុន។ ការិយាល័យរដ្ឋបាល សាលារៀន ផ្សារលក់ទំនិញ ប្រាក់កាស…ត្រូវបានបំបិទចោលទាំងស្រុង។

ទ័ពខ្មែរក្រហមនៅព្រលានយន្តហោះពោធិចិនតុង
អ្វីៗទាំងអស់ដែលជាកម្មសិទ្ធឯកជនត្រូវកាត់ផ្ដាច់។ ដោយសារ យល់ឃើញថាកម្មសិទ្ធឯកជនជាដើមហេតុនៃវិសមភាព និងអំពើរពុករលួយនៅក្នុងសង្គម ខ្មែរក្រហមបានបង្កើតសហករណ៍ប្រមូលផ្ដុំប្រជាជនអោយរស់នៅរួម ធ្វើការរួម និងហូបរួម។ ការធ្វើពាណិជ្ជកម្មមានតែផ្លូវរដ្ឋ ហើយក៏មិនមានភាពទូលំទូលាយដូចពីរបបមុនដែរ។ មានតែប្រទេសមួយចំនួននៅអាស៊ីប៉ុណ្ណោះដែលកម្ពុជាប្រជាធិបតេយ្យជ្រើសរើសធ្វើជាដៃគូរពាណិជ្ជកម្មមានប្រទេសចិន កូរ៉េ ហុងកុង យូហ្គោស្លាវី ថៃ និងវៀតណាម។
ដោយឡែក នៅក្នុងឆ្នាំ ១៩៧៥ ប្រទេសដែលធ្វើជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជាប្រជាធិបតេយ្យមានតែពីរប៉ុណ្ណោះគឺ ចិននិងកូរ៉េ។ ក្នុងចំណោមប្រទេសជាដៃគូទំនាក់ទំនងជាមួយកម្ពុជាប្រជាធិបតេយ្យដែលស្និតជាងគេគឺ ចិនដែលស្និតរមួតបំផុតទាំងពិណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ។
យោងតាមរបាយការណ៍ពាណិជ្ជកម្មឆ្នាំ ១៩៧៥របស់ កម្ពុជាប្រជាធិបតេយ្យបានបង្ហាញថា ឆ្នាំ១៩៧៥ ភាគីកម្ពុជាបានលក់ទំនិញអោយចិនចំនួន ២លើក។ លើកទីមួយនាំចេញកៅស៊ូចំនួន ៥០តិន ម្រេចខ្មៅចំនួន ៣៩តោន និង ១៥០គីឡូក្រាម។ លើកទីពីរនាំចេញកៅស៊ូឆ្អិននិងកៅស៊ូឆៅ ប្រភេទលេខមួយ និងលេខពីរ ចំនួន ១៦២៤តោន និង៧១០គីឡូក្រាម ដូងទុំចំនួន ១១៣តោន និង២២៨គីឡូក្រាម និងឈើមូលចំនួន ១៣៦០ដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានទិញចូលមកវិញនូវផលិតផលច្រើនសន្ធឹកពិចិនវិញដូចជា អង្ករ អំបិល ក្រណាត់ ថ្នាំពេទ្យ ឧបករណ៍ធ្វើស្រែ ឆ្នាំសម្លាប់សត្វល្អិត សម្ភារៈប្រើប្រាស់នៅក្នុងរោងចក្រកាត់ដេ គ្រឿងបន្លាស់រថភ្លើង និងប្រេងឥន្ធនៈ សរុបទាំងអស់ចំនួន ៦៨.៨៨៨.៧៥៦តោន។
ក្រៅពីទិញនិងលក់ទំនិញជាមួយចិន កម្ពុជាប្រជាធិបតេយ្យ បានទិញផលិតផលរបស់ប្រទេសកូរ៉េចំនួន ២លើកមានក្រណាត់ ថ្នាំពេទ្យ ត្រាក់ទ័រ សម្ភារៈ អគ្គិសនី និងឧបករណ៍ធ្វើកសិកម្ម។
ទន្ទឹមនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងកូរ៉េ កម្ពុជាប្រជាធិបតេយ្យក៏បានទទួលជំនួយមួយចំនួនពីប្រទេសទាំងពីរដែរ។ របាយការណ៍របស់ពាណិជ្ជកម្មរដ្ឋដែលចុះបញ្ជីត្រឹមថ្ងៃទី ១៤ ខែវិច្ចិការ ឆ្នាំ១៩៧៥ កត់ត្រាថា ពាណិជ្ជកម្មរដ្ឋបានក្រណាត់ ផាឌិបខ្មៅ ឈុនទីវខ្មៅ និងក្រណាត់ចម្រុះចំនួន ២០៩៥៨៧យ៉ា ត្រូវជា ២.៨៨៨.៦២៨ម៉ែត្រ។
ប្រវត្តិសាស្ត្រ៖ ការប្រមាថរបស់ស្តេចយួនចំពោះជនជាតិខ្មែរ
ជម្រាបជូនអស់លោកស្រីប្រុសជនរួមជាតិជាទីគោរពរាប់អាន,
បំរ៉ែខាងក្រោមនេះ ខ្ញុំបាទដកស្រង់ចេញពីសៀវភៅ ដែលមានចុះឈ្មោះ ជូន សម្រាប់ជាលេខយោងចំពោះអស់លោកអ្នកអាន ដែលប្រាថ្នា សិក្សាបន្ថែមលើរឿងខាងក្រោមនេះ ។ បំរ៉ែស្ដីអំពីស្ដេចយួនត្រកូល ង្វៀង មានបន្ទូលអំពីស្រុកខ្មែរ និង ជនជាតិខ្មែរនេះ មិនបានធ្វើឡើងក្នុង ចេតនាគាស់កាយចាក់រុកឆ្កើសឆ្កៀល ធ្វើឲ្យដំបៅមិនឈឺក្លាយ ជាចុកចាប់ពើតផ្សានោះទេ ។ បំរ៉ែនេះធ្វើឡើងក្នុងបំណងចង់បង្ហាញ អំពីទស្សនៈសាសន៍គេ មកលើសាសន៍យើងជាខ្មែរ ដែលជាប្រវត្តិសាស្ដ្រ សំរាប់យើងឆ្លុះបញ្ចាំងកសាងខ្លួនយើង ដើម្បីយើងរស់នៅជាប់ភូមិ ផងរបងជាមួយ ដោយឯករាជ្យ សន្ដិភាព និង អធិបតេយ្យភាព ។

សាសន៍យួនចាប់តាំងពីព្រេងនាយមក តែងគិតចំពោះសាសន៍ខ្មែរ ស្រដៀងៗគ្នា ។ យួនសម័យបូរាណបានគិតដូច្នោះ រហូតដល់ពួក សាសន៍ យួននៃបក្សកុម្មុយនីស្ដឥណ្ឌូចិន នាសម័យក្រោយមកនេះក៏នៅតែគិតស្រដៀងៗគ្នាហ្នឹង មិនប្លែកគ្នាសោះឡើយ ។ តើខ្មែរយើងយល់ស្របនឹងទស្សនៈហ្នឹងឬទេ?…..ប្រសិនបើយើងមិនយល់ស្របទេ តើយើងគប្បីគិតធ្វើដូចម្ដេច? ….. តើទស្សនៈនេះមានការពិត ដែរឬទេ…បើមិនពិតទេ តើមានអ្វីខ្លះយើងអាចកត់សម្គាល់ ។
សូមអរគុណ, ជេម ស.សុខ
៚៚៚៚៚
ស្ដេចយួន យ៉ា-ឡុង Gia Long, សោយរាជ្យពីឆ្នាំ ១៨០២ ដល់ឆ្នាំ ១៨២០ ជាអធិរាជស្ថាបនិកនៃរាជវង្ស ង្វៀង (ឆ្នាំ 1802-1945) មានបន្ទូល ប្រាប់សេនាបតីទ្រង់ថា, «ស្រុកខ្មែរគឺជាប្រទេសតូច, យើងចាត់ទុកថាជាកូនម្នាក់ ។ យើងជាម្ដាយ ចំណែកឯសៀមជាឪពុក ។ កាលណាកូនមានបញ្ហាជាមួយឪពុកវា កូនហ្នឹងអាចមកពឹងម្ដាយដើម្បីបានស្បើយទុក្ខា ។ ពេលណាកូនហ្នឹង វាមិនសប្បាយនឹងម្ដាយវាៗក៏រត់ទៅរកឪពុកវាឲ្យជួយ »
ស្ដេចយួន មិញ-ម៉ាង Minh Mang សោយរាជ្យពីឆ្នាំ ១៨២០ ដល់ ឆ្នាំ ១៨៤១, ក្នុងរាជសារទៅកាន់មេទ័ពសឹកយួនឈ្មោះ ទ្រឿង-មិញយ៉ាង Truong Minh Giang, ទ្រង់បានបញ្ជាក់អំពីគោលនយោបាយយួនចំពោះស្រុកខ្មែរច្បាស់លាស់ថា, «ពពួកអនារ្យជន (នៅស្រុកខ្មែរ) ក្លាយជាកូន ចៅរបស់យើងហើយលោកមេទ័ពត្រូវជួយពួកវា, និង បង្រៀនពួកវា នូវប្រ ពៃណីយើង… យើងឮថា, ឧទាហរណ៍, ដីទីនោះសម្បូរណ៌ធនធាន និង មានជីរជាតិ, និង ថាទីនោះមានគោក្របីច្រើន (សំរាប់ព្យួររាស់) …តែមនុស្ស នៅទីនោះគ្មានចំណេះដឹងធ្វើកសិកម្ម, បែរជាប្រើឈើបុក និង ចប ជំនួសគោក្របីទៅវិញ ។
ពួកវាដាំដុះបានផលបង្គ្រប់តែបាយស៊ីពីរពេលក្នុងមួយថ្ងៃ គ្មានចេះដឹង ប្រមូល ផលទុកដាក់អីទេ ។ របស់ប្រើប្រាស់ហូបចុក ដូចជាសម្លៀក បំពាក់, ក្រណាត់សូត្រ, មាន់ទា, និង សាច់ជ្រូក អីអស់ហ្នឹង មានតម្លៃ ថ្លៃខ្លាំងណាស់ ….កង្វះខាតហ្នឹងមកពីពួកខ្មែរអស់ ហ្នឹងវាខ្ជឹលច្រអូស …ដូច្នោះរាជបញ្ជារយើង គឺលោកមេទ័ពត្រូវបង្រៀនពួកវាឲ្យចេះប្រើ គោក្របី, ចេះធ្វើកសិកម្មដាំដុះឲ្យបានច្រើន, ឲ្យវាចេះចិញ្ចឹមជ្រូកមាន់ទា និង ដាំដើមមន (ចំណីដង្កូវសូត្រ) …. ចំណែកភាសាវិញ ឲ្យពួកវារៀន និយាយយួន ចេះស្លៀកពាក់បែបយួន និង រៀនឥរិយាបទអង្គុយឯតុ (ធ្វើការ និង បរិភោគ) ។ ចំពោះប្រពៃណី និង ឥរិយាបទណាបែប ហួសសម័យ ឬបែបជាព្រៃ ក៏គប្បីកែប្រែ ឬបញ្ឈប់កុំឲ្យមាន »
ស្ដេច មិញ-ម៉ាង បន្ទូលបន្ដទៀតថា, «ចូរធ្វើឲ្យគំនិតល្អ ជ្រួត ជ្រាប» , «(ដើម្បី) កែប្រែពួកអនារ្យៈជនអស់ហ្នឹង ឲ្យវាទៅជាមនុស្ស មានស៊ីវីល័យ » , «ដើម្បីឈ្នះចិត្តពួកវា និង បង្រៀនពួកវាបាន ទាល់តែយើងមានផែនការយឺត» …. ជាមួយគ្នានេះស្ដេច មិញ-ម៉ាង ក៏ពិចារណាថា កិច្ចការមិនអាចដំណើរការទៅរលូនស្រួលទេ ព្រោះហេតុថា «ប្រពៃណីយ៍របស់ពួកអនារ្យៈជនអស់ហ្នឹង វាខុសប្លែកពីយើង ទោះបីយើងកាន់កាប់ទឹកដីពួកវាទាំងអស់ក៏ដោយ ក៏មិនប្រាកដថា ផ្លាស់ប្ដូរវាបានដែរ» ។
ទោសប្រហារជីវិតដោយកាត់ក្បាលកើតមាននាសម័យបាយ័ន
ចម្លាក់ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ក្នុងចំណោមចម្លាក់ដែលចាប់អារម្មណ៍ជាងគេ ក្រៅពីការលាតត្រដាងស្តីពីចម្បាំងរវាងកងទ័ពខ្មែរ និងចាម គឺមានការពណ៌នាឲ្យដឹងថា មេទ័ពខ្មែរណាដែលក្បត់ក្នុងអំឡុងសង្គ្រាមជាមួយទ័ពចាម ពួកគេនឹងត្រូវទទួលទោសប្រហារជីវិត ដោយកាត់ក្បាលថ្វាយព្រះមហាក្សត្រ។
ប្រាសាទបន្ទាយឆ្មារ ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសចំពោះវិញ្ញាក្ខន្ធនៃព្រះអង្គម្ចាស់ស្រិន្ទះកុមារ ព្រមទាំងអ្នករួមអាវុធរបស់ព្រះអង្គទាំង៤នាក់។ ព្រះអង្គម្ចាស់ស្រិន្ទះកុមារ ជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ និងមេទ័ពរួមអាវុធបានស្លាប់បាត់បង់ជីវិតនៅលើសមរភូមិប្រយុទ្ធ ក្នុងការធ្វើសឹកសង្គ្រាម ដើម្បីទប់ទល់នឹងការឈ្លានពានពីសំណាក់សត្រូវរាល់ការចុះចូល ឬឃុបឃិតជាមួយសត្រូវ ត្រូវទទួលទោសប្រហារជីវិត ដែលជាបទបញ្ញត្តិរបស់ព្រះបាទជ័យវរ្ម័នទី ។
ដូច្នេះចម្លាក់ខាងលើនេះ គឺជាក្បាលរបស់ទ័ពខ្មែរ ពោលគឺពុំមែនជាក្បាលរបស់ឈ្លើយសឹកចាមឡើយ។ សូមរំលឹកផងដែរថា ទារុណកម្មខាងលើនេះត្រូវបានបន្តរហូតដល់សម័យក្រោយ តែក្រោយមកបន្ទាប់ពិបញ្ចប់របបខ្មែរក្រហម នោះប្រទេសកម្ពុជាបានហាមប្រាម មិនអោយមានការកាត់ទោសប្រហារជីវិតទៀតឡើយដោយសារ ពលរដ្ឋទើបងើបពីសង្គ្រាមសម្លាប់រង្គាល ដូចនេះយើងឆ្អែតឆ្អន់នឹងការប្រហារជីវិតរួចមកហើយ៕ (ម.ត្រាណេ)
RSS Feed
Twitter
5:38 AM
bunpheachngok
Phnom Penh Time
0 comments:
Post a Comment