Friday, May 31, 2013


អ្នក សំដែង​ឆៃយ៉ាំ មិនចាំបាច់​មាន​ទេព​កោសល​ប៉ិនប្រសប់ រឺ​ចំណេះវិជ្ជា​ប្រាកដប្រជា​ទេ។ អ្នក​សំដែង អោយតែ​មាន​ចរិត​រួសរាយ​ជា​អ្នក​រហ័សរហួន​និយម​ចូល​ចិ​ត្ដ​ខាង​បែប​ក្រ​មិច ក្រមើម អាច​សំដែង ឆៃយ៉ាំ​បាន​យ៉ាង​រហ័ស តែ​ក្នុង​រយៈពេល​ត្រឹមតែ​រៀន​ចេះ​វាយ​ចង្វាក​ជាការ​គ្រប់គ្រាន់​យោងទៅតាម​មជ្ឈដ្ឋាន ពលរ​ដ្ឋ្ឋ ក្នុងសង្គម​ខ្មែរ​យើង អ្នករាំ​ឆៃយ៉ាំ រឺ​អ្នក​វាយ​ឆៃយ៉ាំ (នេះ​ជា​ភាសា​ដែល​ពលរដ្ឋ​ទូទៅ​ទំលាប់​ហៅ) អ្នក​វាយ​ឆៃយ៉ាំ​មាន​សភាពផ្សេងៗគ្នា ទៅតាម​ក្រុម និមួយ។
គេ​វិនិច្ឆ័យ​ទៅតាម​សំលៀកបំពាក់​ទៅតាម​អាកប្បកិរិយា​អន្លើ​នេះ​មានន័យថា ឆៃយ៉ាំ​អិតមាន​ឯកភាព​ទេ​ឯ​ភាព​ខោអាវ សំភារៈ ឯកភាព​សំដែង និង​កាយវិការ ក្រមិចក្រមើម ឯកភាព​ពាក់​មុខ រឺ​លាបមុខ​ប្រឆាំងនឹង​កាយវិការ តែ​ទោះជា​យ៉ាងណា ក៏​ឆៃយ៉ាំ​បង្ហាញ រឺ​តំនាង​លក្ខណៈ​ចំបង​មួយ នៃ​បុគ្គលិកលក្ខណៈ​ចំបង​របស់​ជាតិ​យើង គឺ​បែបបទ រឺ​ការកំប្លុកកំប្លែង​យ៉ាង​ក្រមាច់​ជាទីបំផុត បង្កើតជា​ទ្រង់ទ្រាយ​ពិសេស​មួយ​នៃ ជាតិ​ចេះ​មាន​សន្ដាន​ចិត្ត​លំហែ​យ៉ាង​កម្រ​មាន​ណាស់។ បើសិនជា​យើង​ឡើង​តាម​ចរន្ត​នៃ កាល ឆ្ពោះទៅរក​ភព​ដើម​នៃ​ល្បែង​នេះ យើង​ប្រាកដជា​មានគំនិត​តូច​មួយ​យល់ថា ល្បែង​ឆៃយ៉ាំ​ប្រាកដជា​លាក់ទុក​នូវ​អ្វីមួយ​ល្អ​បំផុត​នៅក្នុង​ល្បែង​នេះ​ផងដែរ។ ឆៃយ៉ាំ​ហាក់ដូច​កើតឡើង​បកស្រាយ​នូវ​ផ្នត់គំនិត រឺ​សោភ័ណភាពអ្វីៗមួយ​ដែរ។
ឆ្នាំ១៩៦៣ ក្រុម​របាំ​បុរាណ​ខ្មែរ​យើង បានធ្វើ​ដំណើរ​ទៅ​រួបរួម មហា​ស្រ​ពនៅ​ស្រុក​បារាំង មុននឹង​ដើរទៅ​សំដែង នៅ​ជាង​ដប់​ប្រទេស​ទៀត​នៅក្នុង​ពិភពលោក នៅក្នុង​នោះ​មាន​ឆៃ យ៉ាំ​មួយក្រុម​ចូលរួម​សំដែង​ផងដែរ។ នៅ​ទីក្រុង​បារី​ស​និស្សិត​បារាំង និង​បរទេស សិក្សា​ស្រាវជ្រាវ​ខាង​ល្ខោន​នាដកម្ម បាន​បន្លិច​សំនួរ​សួរថា តើ​របាំ​ខ្មែរ​ក្រមា​ច់នេះ មាន​ប្រភព​ចេញពី​ណា ក្នុង​សតវត្ស​ណា? ឆៃយ៉ាំ​នេះ មិន​ត្រឹម​តែមាន​បង្ហាញ​នូវ​ការ​ក្រមាច់​កំប្លុកកំប្លែង ប៉ុណ្ណោះ​ទេ តែមាន​ន័យ​ជា​មនុស្សធម៌​ខ្មែរ​ទៀតផង។
សំនួរ​នេះ​ជា​អោកាស​មួយ​ល្អ ហុច​អោយឃើញថា​ការសង្កេត នេះ​ប្រាកដជា​ជំនួយ​អោយ យើង​ល្បង​ប្រើ​គំនិត សង្កេត ចាប់ អារម្មណ៍ ពិចារណា ជាពិសេស​ត្រង់​ដែល​គេ​បញ្ចេញយោបល់ ថា ក្បាច់​នីមួយ​ៗ អន្លើ​នីមួយៗ មាន​ចង្វាក់​ពិសេស ហើយ​មាន រចនាបថ​ពិសេស បើ​យើង​ខំប្រឹង​សង្កេត​រាល់​ៗលើក​ពី​ក្រុម ឆៃយ៉ាំ​ស្រុក​ខ្មែរ យើង​ចាប់​មានគំនិត​ប្រហាក់ប្រហែល ថា ចង្វាក់ ដំបូង​ជា​ចង្វាក់​នៃ​សម័យ​ខ្មែរ​សម័យ បុ​រេ​ប្រ​វ​ត្ដិ បន្ទា​ពី​លោក យើង​កើតមក​ម្លេះ​ស្រប​និង​កាលៈទេសៈ​នេះ អ្នក​វាយ​ឆៃយ៉ាំ សំដែង​នូវ​កាយវិការ​មួយ​ខ្លាចខ្លា​ចនឹង​កន្លែង ខ្លាច​គ្នាអែង អាកប្បកិរិយា​វាយ​ឆៃយ៉ាំ​រង្វើលៗ ហើយ​ដាច់ៗ ចង្វាក់​ខ្លី​វាយ​មក ចង្វាក់​ខ្លី​វាយតប​វិញ​ចង្វាក់​ខ្លី​វាយ​រួមគ្នា សំនួរ​ចម្លើយ​​យល់​គ្នា​ក្នុង​ត្គ​នេះ ពី​អ្នក​វាយ​មួយ​ទៅ​អ្នក​វាយ​មួយទៀត គេ​សង្កេត​ឃើញ​ម្នាក់ៗត្រៀមខ្លួន​សម្រាប់​រត់ ថយ ភ័យខ្លាច ខ្លាច​ខ្លួនឯង មិន​ទុក​ចិ​ត្ដ​ខ្លួនឯង គ្មាន​គំនិត​យល់​ពីអ្វី​ទាំងអស់​ក្នុង​លោក​នេះ​ស្ថានភាព​ទឹកដី​ពេលវេលា របស់របរ​ជុំវិញខ្លួន​ទំនាក់ទំនង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត កាយវិការ​ក្នុង​អន្លើ​នេះ​យើង​អាច​ប្រៀប​បាន​​ទៅនឹង​យុគ​ដើម​បំផុត​នៃ​ការ​កើតជា មនុស្សជាតិ។វគ្គ​ទី​ពីរ​នៃ​ឆៃយ៉ាំ ជាវ​គ្គមួយ​ដែល​មនុស្ស​ភាព​ខ្មែរ បញ្ចេញ​និង​សំដែង​នូវ​ការ​ជឿនលឿន ការចាប់​យល់ខ្លះៗ នូវ​អ្វីដែល​យើង​ល្បង​ប្រើពាក្យ​ថា អារ្យធម៌​ជំហាន​ដំបូង​នៃ​មនុស្ស​ខ្មែរ គឺជា​សម័យ​ដែល​គេ​នាំគ្នា​រស់​ជា​ក្រុម​បង្កើតជា​ភាសា​សម្រាប់​កូនក្រុម​និមួយៗ បង្កើត​សំភារៈ​គ្រោតគ្រាត​សម្រាប់​ឆ្លើយ​ទៅនឹង​សេចក្ដីត្រូវការ​រាល់ថ្ងៃ។ ជីវភាព​ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ វិវឌ្ឍន៍​ចេះ​ត្រួត​ធម្មជាតិ​ដើម្បី​ចំរាញ់​ទាញ​យក​ផល​ពី​ធម្មជាតិ សម្រាប់​​ក្រុម​របស់​គេរៀងៗខ្លួន យុគ​នេះសន្សឹមៗ ឆៃយ៉ាំ​វាយ​នូវ​ចង្វាក់​ធម្មតា ក្បាច់​ក្រមាច់​ចេញ​ខែង​រែង ចាប់​មានន័យ​កាយវិការ ចាប់​ឆ្លើយ​ដាក់គ្នា រួមគ្នា​មើលទៅ​ឃើញ​លំអ​ឃើញ​មាន​បច្ចេកទេស ស្គាល់​នូវអ្វីៗដែលជា​ន័យ​នៃ​ល្បែង​សំដែង​ទៅ​ដើម្បី​គោលបំនង​អ្វីមួយ​រួមគ្នា។ ក្បាច់​និមួយៗមាន​លំនាំ​ពិសេស វគ្គ​នេះ​ថ្វីត្បិតតែ​មាន​ភាព​ចំរើន​លូតលាស់​ទៅមុខ​យ៉ាងណាក្ដី គឺ​មិនបាន​បញ្ចេញ​នូវ​អ្វី​ដែលជា​សោភ័ណភាព​របស់​ល្បែង​របាំ​នៅឡើយ​ទេ ម្នាក់ ស្ថិតនៅ​ក្នុងការ​រិះរក ជា​ដំនាក់​ការ​នៃ​ការពិសោធន៍​ការ​ទើបនឹង​លូតលាស់។
អី​លូវ​យើង​ធ្វើដំនើរ​មកដល់​វគ្គ​ទី៣ ជា​វគ្គ​បង្ហើយ វគ្គ​នៃ​ក្បាច់​ស្រស់ស្រាយ បង្កើតជា​កាយវិការ​សោភ័ណ​ពណ្ណរាយ​បញ្ចេញ​នូវអ្វីៗ ដែល​គេ​សំរាំង​ទុកជា​កាយវិការ​កម្រ​រក​បាន ដែល​គូប្រជែង​ឆ្នៃ​យកមក​បង្ហាញ​ផ្ដាច់ព្រ័ត្រ គឺជា​វគ្គ​អារ្យធម៌ វគ្គ​ចំរើន​រុងរឿង វគ្គ​ដែល​គេ​សំដែង​នូវ​កាយវិការ​ក្រមាច់ លែងមាន​អ្វី​មកឃាត់​ឃាំង​រារាំង​មិនអោយ​វិវឌ្ឍន៍​ទៅមុខ​បានឡើយ។ វគ្គ​នេះ​ជា​វគ្គ​ល្អ​ពណ្ណរាយ មាន​លំនាំ​ជា​របាំ​ដែលមាន​លក្ខណៈ​ជា​សិល្បៈ​ល្អឥតខ្ចោះ មនុស្ស​ភាព និង​អារ្យ​ភាព​ដ៏​ប្រពៃ​កំពូល​សំអិតសំអាង។ ទីនេះ​យើង​បានមក​ដល់​ការ ផ្ដល់​ន័យ​ដ៏​យុត្ដិធម៌​មួយ​អោយ​របាំ​ឆៃយ៉ាំ​ខ្មែរ​យើង​លទ្ធផល​នេះ កើតឡើង​ពី​គ្រប់​ដំនើរ ផ្សាយ សិល្បៈ​របាំ​បុរាណ​ខ្មែរ​យើង។
ពី​ទស្សនីយភាព​មួយ ទៅ​ទស្សនីយភាព​មួយ ការសង្កេត​ក្បាច់ ន័យ និង​សោភ័ណភាព​ឆៃ យ៉ាំ​លំអិតដដែលៗ លេចចេញ​ជា​ពន្លឺ​នៃ​ការយល់​មួយ​ញ៉ាំងអោយ​មានគំនិត​ស​ន្និ​ដ្នា​ន​ថា ឆៃយ៉ាំ​ស្ថិតនៅ​ជ្រៅ ក្នុង​ជំរៅ​មួយ​មិនដែល​ចាប់ភ្លឹក​នឹកគិត​ដល់​ឆៃយ៉ាំ មិនមែន​សប្បាយ ដើម្បី​សប្បាយ មិនមែន​ក្រមាច់​ដើម្បី​ក្រមិចក្រមើម​តែ​ម្យ៉ាង​ប៉ុ​ណ្ណោ​ទេ។ ឆៃយ៉ាំ​បង្កប់​នូវ មនុស្ស​ភាព​នៅ​ក្នុងនោះ​ផងដែរ ហើយ​ប្រហែលជា ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ការ​វិវឌ្ឍន៍ រឺ​ការ​ប្រែ​ភាព​បន្ដិចម្ដងៗ នៅតាម​កាល​វេលា ទៅតាម​ការយល់ផ្សេងៗគ្នា ការបន្ថែម បន្ថយ​ពី​អ្នក​វាយ​ឆៃយ៉ាំ​ខ្លួនឯង​និង​ការខ្វះ​ចំនារ ចារ​ទុកជា​អែកសារ​ដូច​តែ​របាំ​បុរាណ របាំ​ប្រជាប្រិយ៍ តន្ដ្រី​ដែល​មិនអាច​រក​មនុ​ស្សចារ រឺ​ចងចាំ​ទុក​បាន​នោះ​ផងដែរ។

ល្បែងចាប់កូនខ្លែង

ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​មួយ​របស់​កុមារា​កុមារីជំទង់ៗ តែង​លេង​ក្នុង​វេលាយប់​ខែភ្លឺ នៅ​រដូវចូលឆ្នាំ រឺ​នៅពេល​ទំនេរ។ ល្បែង​នេះ​ពេល​លេង​គេ​ចាត់​ម្នាក់​ដែលមាន​មាឌធំ អោយធ្វើជា​មេហ្វូង​ហៅថា​មេមាន់ ចាត់​ច្រើន​នាក់​អ្នក​អោយធ្វើជា​កូន​មាន់​ហើយ​គេ​ចាត់​ម្នាក់​ទៀត​អោយធ្វើជា​ខ្លែង​ចាំ​ចាប់កូនមាន់។ ម្នាក់​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​អោយ​តឹង​ណែន ការពារ​កុំអោយ​របូត​សំលៀកបំពាក់។
គេ​នាំគ្នា​បង្កាត់ភ្លើង​អោយ​បានជា​ភ្នក់១តូច ដោយ​កំទេច​អុស ហើយ​ម្នាក់​ដែល​ធ្វើ មេមាន់​បញ្ជា​អោយ​កូន​របស់ខ្លួន​តោង​ចង្កេះតៗគ្នា​រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ​រួច​ដើរ ក្រឡឹង​ព័ទ្ធ​ជុំ​ភ្នក់ភ្លើង។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអកឡកឡឺយ​អោយន័យ​ទៅ​ខ្លែង​ថា៖
ចាប់កូនខ្លែង​ប្រលែង​កូន​អក ជីក​អន្លុង​ដាំ​ត្រកួន ទៀន១គូ​តាំងយូ​បាំង​ព្រះ ពពេច​ញ៉ែកញ៉ក ទន្សាយ​រត់​ពួន លើកដៃ​សំពះ កូន​អញ​តែមួយ។
ត្រកួន​ឡើង​លាស់ដូនៗសុំ​ភ្លើង។
ចំនែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ កាល​បានលឺ​មាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរចូល​ទៅរក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា «ដូនៗសុំ​ភ្លើង!» មាន់​ឆ្លើយថា រលត់ ខ្លែង​សុំ​ថា : សុំ​មួយ​អង្កត់
ខ្លែង​កាល​បានលឺ​មេមាន់​ថា អោយ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញចាប់​បេះយក​កូន ណា​ដែល​នៅក្រោយ​គេ​អែ​មេមាន់​ខំ​ការពារ​កូន​របស់ខ្លួន​កុំ​អោយគេ​បេះយក​បាន អែ​កូន មាន់ ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្លាច​ខ្លែង​ចាប់​បេះយក​ខ្លួនម្នាក់ៗបាន។ ជួន​ខ្លែង​បេះយក​កូន​បាន​ម្ខ​ង១មួយ ២ ទាល់តែ​អស់ ជួន​ក៏​បេះ​បានតែ។ តែ​គេ មាន​លក្ខ​ខ័​ណ្ឌ​មួយ​ថាបើ​កូន​ណា​របូត​ចេញពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង​ហើយ​កូន​នោះគេ​ក្រាប​ទៅ​និង​ដី​នោះ​មេ​ខ្លែង​មិនត្រូវ​ចាប់​គេ​ទេ។ កាល​អស់កំលាំង​ហត់​រៀងខ្លួន​ហើយ ក៏​ឈប់ សំរាក​បន្ដិច ហើយ​ផ្លាស់ប្ដូរ​គ្នា​លេង​តទៅទៀត​គេ​លេង​តែង​របៀបនេះ​រហូតដល់​ពេល ឈប់។ ប៉ុន្ដែ​ល្បែង​ដូចគ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តំរូវ​ន័យ​តាមរបៀប​លេង​ថា «ល្បែង ខ្លែង​ចាប់កូនមាន់» ក៏មាន។ ល្បែង​នេះ ជាការ​បង្ហាត់​មនុស្ស​អោយ​ចេះ​ប្រុង​ស្នៀត​ប្រុងស្មារតី​អោយរ​ហ័យរ​ហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង។

0 comments:

Post a Comment