ថ្ងៃមួយ ទន្សាយ និងអណ្តើក ដែលជាមិត្តសម្លាញ់នឹងគ្នា បបួលគ្នាស៊ីផឹក ហើយក៏ទាស់សម្តីគ្នា។ ទន្សាយបាននិយាយបង្អាប់ ឌឺដងដាក់អណ្តើក ហើយបបួលអណ្តើក រត់ប្រណាំងគ្នា។ អណ្តើកដឹងថា ខ្លួនមិនអាច យកឈ្នះទន្សាយបានឡើយ ប៉ុន្តែខ្លួន ជាអ្នកមានអំនួតខ្ពស់ ចិត្តឆេវឆាវ ក៏ទទួលយកការប្រកួតនេះ ហើយក៏ចាញ់ដៃទន្សាយទៅហោង។ ទន្សាយមើលងាយ ហើយសើចចំអក ឲ្យអណ្តើកយ៉ាងខ្លាំង។ រីឯអណ្តើក កាន់ចិត្តស្អប់ទន្សាយ ផ្តាំកូនផ្តាំចៅ តាំងពីពេលនោះមក។

រឿង ទន្សាយ និង អណ្ដើក
មួយជំនាន់ក្រោយមក, ដើម្បីលុបលាងការអាម៉ាស របស់ពួកអណ្តើកទាំងអស់, អ្នកជំនាន់ក្រោយរបស់អណ្តើក បាននឹកឃើញល្បិចមួយ សម្រាប់ផ្ចាញ់ទន្សាយ, ហើយក៏បបួលអ្នកជំនាន់ក្រោយ របស់ទន្សាយ រត់ប្រណាំងគ្នា ទៅកាន់កន្លែងមួយ ដែលត្រូវឆ្លងកាត់ស្ទឹងមួយ។
ទន្សាយរត់វឹង លឿនស្លេវ ដូចឡានដាក់ turbo, ប៉ុន្តែពេលទៅដល់មាត់ស្ទឹង ក៏តាំងអង្គុយអេះចៃ មិនដឹងលកលៃយ៉ាងណា ដើម្បីឆ្លងស្ទឹងរួច។ អណ្តើកវាគើមៗមកតាមក្រោយ ហើយក៏ហែលឆ្លងស្ទឹងទៅត្រើយម្ខាង រួចត្រលប់មកវិញ ប្រកាសជោគជ័យលើទន្សាយ។ អណ្តើកចាស់ៗ នាំគ្នាអុជធូបអុជទៀន អរគុណដូនតា ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ។ រីឯពួកពួកទន្សាយ ជាពិសេសចាស់ៗជំនាន់មុន កើតក្តីក្តៅក្រហាយ ហើយស្តីបន្ទោសយ៉ាងខ្លាំង ទៅលើទន្សាយដែលចាញ់ដៃអណ្តើក។
ចៃដន្យយប់នោះ មានភ្លើងឆេះព្រៃសន្ធោសន្ធៅ។ ពួកទន្សាយនាំគ្នានឹកអរក្នុងចិត្តថា “ពេលនេះ ថ្ងៃអន្សារបស់អណ្តើកមកដល់ហើយ… សូមអរគុណព្រះជាម្ចាស់!។ ពួកវាច្បាស់ជា ត្រូវឆេះស្លាប់ទាំងអស់មិនខាន។
ទន្សាយ និងអណ្តើក ដែលរត់ប្រណាំងគ្នា បាននឹកឃើញស្របគ្នាថា មានតែការរួមដៃគ្នាទេ ទើបអាចចៀសផុត ពីគ្រោះកាចមរណ:។ អណ្តើកដឹងច្បាស់ថា ដោយព្រោះតែខ្លួនធ្វើដំណើរយឺតពេក ច្បាស់ជាមិនអាចគេចផុតពីភ្លើងព្រៃ ដែលកំពុងឆេះឆាបយ៉ាងលឿននេះឡើយ។ ចំណែកទន្សាយ គិតឃើញថា ទន្សាយអាចរត់លឿន គេចផុតភ្លើងព្រៃ, ប៉ុន្តែភ្លើងនឹងឆាបឆេះ ទៅដល់មាត់ស្ទឹង។ ដូច្នេះ ទន្សាយនឹងត្រូវឆេះស្លាប់ដូចគ្នា នៅមាត់ស្ទឹង ព្រោះខ្លួនមិនចេះហែលទឹក។ ទាំងពីរនាក់ បានជួបពិគ្រោះគ្នា រួចពិគ្រោះយោបល់ ជាមួយចាស់ទុំរៀងៗខ្លួន។
ភាគីទាំងសងខាង បានយល់អំពីផលប្រយោជន៍រួម ហើយក៏សុខចិត្តរួមសហការណ៍គ្នា។ ពួកទន្សាយ នាំគ្នាំលីអណ្តើក រត់ទៅកាន់មាត់ស្ទឹង, បន្ទាប់មក ឡើងជិះលើស្នូកអណ្តើក ឆ្លងទៅត្រើយម្ខាង, បានរួចជីវិតពីភ្លើងព្រៃរៀងៗខ្លួន។ តាំងពីពេលនោះមក ទន្សាយ និងអណ្តើក រាប់អានគ្នា ហើយតែងតែគោរព និងផ្តល់តម្លៃដល់ភាពផ្សេងគ្នារបស់គេរៀងៗខ្លួន។
គំនិតត្រិះរិះ
កំហឹងឆេវឆាវមួយពេល អាចបង្កគំនុំ និងការស្អប់ខ្ពើមគ្នាយ៉ាងយូរ ដោយគ្មានបានប្រយោជន៍អ្វីទាំងអស់។ ដូចយើងឃើញស្រាប់ហើយថា នៅក្នុងរឿងនេះ បញ្ហាកើតឡើង ពីការស៊ីផឹក និងការទាស់សម្តីគ្នាតិចតួច រវាងសម្លាញ់ពីរនាក់។ វាជារឿងផ្ទាល់ខ្លួនសោះ ប៉ុន្តែបានប្រែក្លាយទៅជាមរតកគំនុំ តដល់កូនចៅជំនាន់ក្រោយ។
កំហឹងឆេវឆាវ បណ្តាលឲ្យបាត់បង់ការពិចារណា។ អណ្តើកដឹងច្បាស់ថា ធម្មជាតិរបស់ខ្លួន គឺកាយវិការយឺតយ៉ាវ ប៉ុន្តែនៅតែខឹងច្រឡោត ហ៊ានប្រកួតជាមួយទន្សាយ។
នៅមានច្រើនចំណុចទៀត ដែលអាចលើកយកមកសិក្សា ប៉ុន្តែខ្ញុំសូមទុកឱកាសនេះ ជូនដល់មិត្តទាំងអស់ សម្រាប់បញ្ចេញយោបល់ រៀងៗខ្លួនចុះ។ សូមអញ្ជើញ ដោយមេត្រីភាព!!!៕

រឿងព្រេងភូមា “ព្រាហ្មណ៍ នឹងឆ្កែ”
រឿងនេះ មានយូរអង្វែងណាស់មកហើយ ។ គឺក្នុងសករាជព្រះពុទ្ធធូម៉ាណា (Thoumana)ទី ១៣ ។ មានព្រហ្មណ៍ម្នាក់ ឈ្មោះ អាហ៍មន់ដា ( Ahmanda) ដែលរស់នៅក្នុងស្រុក ស៊ីកាមា (Jikama) ។ ថ្ងៃមួយនៅពេលដែលព្រះសុរិយាហៀបអស្ដង្គតរលត់ទៅ ព្រាហ្មណ៍នោះបានឃើញឆ្កែសំគមមួយដែលចូលទៅក្នុងព្រៃនោះដែរ ឆ្កែនេះ គឺជាឆ្កែព្រៃកំសត់ចាស់ជរារោមរុះគ្មានសល់ កមរមាស់ពេញខ្លួន ដែលលួចចូលទៅក្នុងទីក្រុងក្នុងវេលាថ្ងៃ ដើម្បីរកអាហារក្រៀមក្រោះ ដែលអ្នកស្រុកបោះចោលក្នុងសំរាមតាមផ្លូវ ។ ដល់ពេលព្រលប់ដោយខ្លាចគេវាយ វាក៏រត់ទៅកាន់ព្រៃដែលធ្លាប់នៅ ។

រឿង ឆ្កែ ក្នុង សាសនា ហិណ្ដូ
អាហ៍មន់ដា ( Ahmanda) ភ្លេចគិតដល់ពាក្យទូន្មានព្រះពុទ្ធក៏កាន់ថ្មោងមួយយ៉ាងធំនៅដៃ រត់ដេញតាមឆ្កែនោះទៅ ដោយឥតពិចារណាបន្តិចសោះ ។ ឯឆ្កែនោះភ័យតក់ស្លុតនឹងការប្រហារនេះ ក៏ឈប់រត់ហើយនិយាយថា « ឱព្រាហ្មណ៍ ! បើលោកសំឡាប់ខ្ញុំ តើលោកបានផលប្រយោជន៍អ្វី ? ខ្ញុំសុំចិត្តលោក សុំលោកកុំសម្លាប់ខ្ញុំធ្វើអ្វី ហើយខ្ញុំសុំសន្យាថា ខ្ញុំនឹងជូនមាស ២ ពាន់ត្រណោតដល់លោក » ។ ឯព្រាហ្មណ៍ភ្លេចគិតដល់សាសនាព្រះពុទ្ធបែរចិត្តទៅរកគ្រឿងតំរេក ភ្លេចគិតដល់សេចក្ដីអំនួតដ៏អាក្រក់ នៅនាលោកនេះ ក៏ឆ្លើយនឹងឆ្កែវិញថាៈ « ល្អណាស់ អញសុខចិត្ត អញមិនសម្លាប់ឯងទេ ប៉ុន្តែឯងត្រូវឲ្យរបស់ដែលឯងសន្យានោះមកអញឲ្យឆាប់»។ « ឱព្រាហ្មណ៍ ! តើឲ្យខ្ញុំជូនមាសនោះមកលោកនៅទីនេះម្ដេចបាន ? ខ្ញុំឥតជាប់មកជាមួយផងទេ, បើដូច្នោះ អ្នកចូរបីខ្ញុំទៅឯកន្លែងដែលខ្ញុំធ្លាប់នៅក្នុងព្រៃឯណោះទើបបាន គឺនៅព្រៃឯណោះទេដែលខ្ញុំលាក់កំណប់របស់ខ្ញុំ, លុះកាលណាទៅដល់ហើយ ខ្ញុំនឹងទៅយកមកជូនលោកភា្លមឲ្យគ្រប់ចំនួន ។
ព្រាហ្មណ៍ថា « នែបងឆ្កែ បើអញបីសត្វតិរច្ឆានដូចឯងនេះ តើអ្នកដំនើរផងទាំងពួងគេនិន្ទាអញយ៉ាងណាទៅ ? » ។ ឆ្កែថា « បើដូច្នោះ រុំខ្ញុំក្នុងអាវរបស់លោក រួចលើកខ្ញុំលីខ្ញុំលើល្មាទៅ បើអ្នកណាមើលឃើញ ទៀងតែនឹកស្មានថា លោកលីកូនឬលីចៅរបស់លោកមិនខាន » ។ ឯព្រាហ្មណ៍ដោយមានចិត្តលោភចង់បានមាស ២ ពាន់ត្រណោត ដែលគាត់ឃើញនៅក្នុងកណ្ដាប់ដៃគាត់ទៅហើយ ក៏ព្រមព្រៀងធ្វើតាមពាក្យឆ្កែបង្គាប់ គាត់រុំឆ្កែនោះក្នុងអាវរបស់គាត់ហើយ ក៏លើកដាក់លើស្មារួចដើរត្រង់ទៅមុខ ដោយមានជំហាននោះវែង ៗ ចូលទៅក្នុងព្រៃ ។
លុះដល់កន្លែងឆ្កែដែលសំណាក់នោះ ៗ ឆ្កែក៏បានប្រាប់ហើយក៏និយាយទៅកាន់ព្រាហ្មណ៍ថាៈ «ឱចៅហ្វាយម្ចាស់ នៅចាំខ្ញុំត្រង់កន្លែងនេះមួយស្របក់សិន ខ្ញុំទៅយកមាស ២ ពាន់ត្រណោត រួចខ្ញុំយកមកជូនលោកភ្លាម ដើម្បីជារង្វាន់ដល់លោក ដោយលោកមានចិត្តល្អនឹងខ្ញុំ ! ថាហើយឆ្កែនោះ ក៏បោលចូលទៅក្នុងព្រៃជ្រៅយ៉ាងរហ័សដោយឥតងាកក្រោយបន្តិចឡើយ ។
ឯព្រាហ្មណ៍ក៏រងចាំនៅកន្លែងនោះទាល់តែយប់ ឥតមានឃើញឆ្កែនោះត្រឡប់មកវិញសោះ ។ រួចគាត់ក៏ប្រះដេកទៅលើពសុធា នៅត្រង់កន្លែងនោះអស់ ១ យប់ លុះព្រឹកឡើង ដោយឥតបានផលអ្វីសោះ ។
ក្រោយមក មានអ្នកដំណើរម្នាក់ដើរតាមផ្លូវនោះ លុះបានឃើញព្រាហ្មណ៍ឈរនៅស្ងៀមភ្នែកចោលជាប់ទៅត្រង់កន្លែងដែលឆ្កែដើរចេញទៅនោះ ក៏សាកសួរទៅព្រាហ្មណ៍ថា តើអ្នករងចាំអ្វី ។ ព្រាហ្មណ៍ក៏និយាយប្រាប់រឿងហេតុទាំងអស់ អំពីហេតុដែលគាត់ខានសំឡាប់ឆ្កែនោះ នឹងអំពីមាស ២ ពាន់ត្រណោតដែលឆ្កែបានសន្យាថាឲ្យ ។ ឯអ្នកដំណើរនោះនិយាយដោយទ្រគោះថាៈ « អ្នកឯងឆ្កួតជាងឆ្កែនោះទៅទៀត, ហេតុម្ដេចបានជាអ្នកឯងឆាប់ជឿពាក្យរបស់ឆ្កែតិរច្ឆានដែលមិនចេះរកកំទេចអាហារខ្លួនឯងបានផងនោះ ? ឯកិច្ចដ៏ប្រសើរដែលអ្នកត្រូវធ្វើ គឺអ្នកត្រឡប់ទៅផ្ទះវិញ ហើយចូរអ្នកកុំអួតងាងថាគ្រាន់បើ ! » ។
ព្រាហ្មណ៍ក៏សុខចិត្ត ប្រព្រឹត្តតាមដំបូន្មានដ៏ប្រសើរនេះដោយអៀនខ្មាសផង ប៉ុន្តែដោយបានជាស្បើយអំពីកំហុសរបស់ខ្លួនហើយបានធ្វើតាមដំបូន្មានអ្នកប្រាជ្ញធូដាម្មាសារី ( Thou damma Sari ) ដែលគេតែងនិយាយមិនដែលឈប់ថាៈ
« មនុស្សណា ដែលចង់បាននាមឲ្យពេញជាមនុស្សឆ្លាត តោងប្រុងប្រយ័ត្ន កុំទុកចិត្តមនុស្សដែលមិនសម, មុននឹងទុកចិត្តអ្នកណាមួយតោងថ្លឹងឲ្យល្អិត រួចតោងគិតមើលដំឡៃពិតនៃការសម្ងាត់ ដែលអ្នកត្រូវជ្រើស, បើមិនដូច្នោះទេ អ្នកនឹងត្រូវធ្លាក់ខ្លួនដូចព្រាហ្មណ៍នេះដែលសត្វឆ្កែកំសត់ បានលូកលេងហើយបានទាំងបំបែរឲ្យទៅជាល្បែងសើចផង។
លោក សាង – សាវ៉ាត លេខានុការក្រសួងហិរញ្ញវត្ថុ
ប្រែចេញពី សៀវភៅកុងបីរ្ម័ន ( Contes birmans ) របស់លោកល្វីវុស្សុង ( Louis Vossion )
ជាភាសាបារាំងមកខ្មែរ
ព្រាហ្មណ៍ នឹងឆ្កែ
ជនណាទុកចិត្តមនុស្សទើបស្គាល់
ចាស់លោកហ៊ានភ្នាល់គង់ត្រូវបោក៕

ក្ដីសង្ឃឹមរបស់ សាម៉ាឌី និង អ្នកជិះខ្លា
មានអ្នកប្លក់យើងមួយចំនួនគឺជាមនុស្សមានទេពកោសល្យផ្នែកខាងនិពន្ធរៀងផ្សេងៗ អ្នកខ្លះចេះទាំងនិពន្ធបទចម្រៀងបានយ៉ាងល្អទៀតផង… ចំណែកខ្ញុំឯណេះវិញគ្មានចេះស្អីទេ ចេះតែសរសេរ តាពីស តាពាស អត់ប្រយោជន៍ នាំតែគ្នាតាម រិះគន់ ហ្នឹង! ប៉ុន្តែដើម្បីកុំឲ្យចាញ់ចិត្ត ខ្ញុំក៏បានសម្រេចបង្ហាញស្នាដៃម្ដងមើល៍ មិនដឹងថា យ៉ាងណា យ៉ាងនៃនោះឡើយ បើសិនជាអានទៅមិនយល់ ឬគិតថាស្ដាប់មិនសូវចូលអីហ្នឹង សូមកុំប្រកែប្រកាន់ ប្រកាច់ យ៎ោ អី… ! ហិហិហិ តោះអាឡួវចូលសាច់រឿងរបស់ខ្ញុំវិញម្ដង៖

រឿង បុរស ជិះ ខ្លា
មានថ្ងៃមួយ បុរសម្នាក់ឈ្មោះ សាម៉ាឌី បានអង្គុយកើតហេតុមិនសុខចិត្ត ដ្បិតខ្លួនកើតមកគ្មានចំណេះដឹង ប្រឹងរស់ទាំងវេទនា គ្រាំគ្រាឱរា ព្រោះបញ្ហារស់នៅក្នុងសង្គមនេះ។ ម្ង៉ៃៗខំប្រឹងធ្វើស្រែធ្វើចម្ការ គ្មានពេលទំនេរ បែកញើស ជោគខ្លួនរាល់ថ្ងៃ។ គាត់ជាមនុស្សម្នាក់ដែល ចង់បានសុភមង្គលមួយសម្រាប់ជីវិត ប៉ុន្តែភាពក្រីក្របានមកធ្វើជារនាំង បាំងជីវិតរបស់គាត់ ជាហេតុដែលគាត់អស់សង្ឃឹម! នៅល្ងាចថ្ងៃមួយ បន្ទាប់ពីធ្វើស្រែរួច គាត់បានអង្គុយសម្លឹងមើលទៅជើងមេឃដ៏សែនឆ្ងាយ ក៏ឃើញពន្លឺព្រះអាទិត្យអស់អស្ដង្គត ហើយគិតក្នុងចិត្តថា ឱ…..អនិច្ចាខ្លួនខ្ញុំអើយ ហេតុអីក៏ជីវិតរស់នៅរបស់ខ្ញុំប្រៀបបីដូច និងព្រះអាទិត្យបែបនេះទៅវិញ ម្ដងរះ ម្ដងលិច ពេលខ្លះគេត្អូញត្អែរ និងកម្ដៅរបស់វា ពេលខ្លះគេចូលចិត្តនឹងពន្លឺរបស់វា ។ និយាយពាក្យបែបនេះភ្លាម ធ្វើឲ្យគាត់កាន់តែ អស់សង្ឃឹមខ្លាំង។
រំពេចហ្នឹងក៏មានបុរសផ្សេងទៀត ស្លៀកពាក់ស្អាតបាត មើលទៅ ទំនងដូចជាអ្នកទីក្រុង ស៊ីវិល័យ ហ៊ឺហារ ។ ពិតមែនហើយ បុរសហ្នឹងជាអ្នកមានមែន ព្រោះគាត់គឺជាមនុស្សដែល រកស៊ីធំដុំ មានលុយរាប់លានដុល្លារ ប៉ុន្តែដោយសារការបរាជ័យក្នុងការងាររបស់គាត់ បានធ្វើឲ្យមុខរបរ ខាតឡុងចុង បាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើន គាត់នៅសល់តែខ្លួនទទេ បុរស ហ្នឹងអស់សង្ឃឹមខ្លាំងពេកក៏សម្រេចចិត្ត ចង់ធ្វើអត្តឃាតខ្លួនឯង ។ គាត់បានឡើងលើដើមឈើ ដើម្បី ចង ករ សម្លាប់ខ្លួន ខណៈពេលដែលគាត់ កំពុងតែចង ខ្សែស្រាប់តែ រអិលជើង ធ្លាក់ពីដើមឈើចុះមកលើខ្នងរបស់សត្វខ្លា ដែលនៅខាងក្រោម ពេលនោះសត្វខ្លា វាក៏ភ្ញាក់ ហើយរត់បោលទៅមុខយ៉ាងលឿន ចំណែកបុរសនោះ ភ័យផង ស្លន់ស្លោផង មិនដឹងធ្វើយ៉ាងម៉េច ក៏ចេះតែ ឳបខ្នងខ្លា យ៉ាងជាប់ ហើយ សត្វខ្លាចេះតែ បោលទៅមុខរហូត….. ។
ក្រោយមក សត្វខ្លា បានរត់កាត់មុខ សាម៉ាឌី ដែលកំពុងតែអង្គុយ…. ភ្លាមៗនោះដែរ សាម៉ាឌី បានក្រឡេកមើលទៅបុរសដែលនៅលើ ខ្នងខ្លានោះ ហើយពោលពាក្យថាក្នុងចិត្តថា៖ ហ្ហឹម….. ឃើញទេ? ហេតុតែគេជាអ្នកមាន ស្ដុកស្ដម្ភ គេទិញខ្លា យកមកជិះដើរលេង ? ចំណែកខ្ញុំឯណេះវិញ រកតែកូនក្របីមួយក្បាល យកមកធ្វើស្រែក៏គ្មានផង…. គិតទៅ ខ្ញុំនេះពិតជាកម្សត់ណាស់ ន៎…. ។
សរុបសេចក្ដីមកវិញ ៖ ខ្ញុំមិនហ៊ានបរិយាយអំពីសាច់រឿងជូនអ្នកទាំងអស់គ្នានោះទេ ទុកឲ្យអ្នករាល់គ្នា គិតនិងវិភាគដោយខ្លួនឯងទៅចុះ តែខ្ញុំសុំផ្ដល់ទស្សនៈមួយថា ៖ កុំយកសេចក្ដីសុខនៃសំបកក្រៅអ្នកដទៃមកប្រៀបធៀបជាមួយបញ្ហារបស់ខ្លួន តែត្រូវយកក្ដីសង្ឃឹមរបស់ខ្លួនមកធ្វើជាស្ពានដើម្បីដោះស្រាយបញ្ហា ឃើញគេជិះខ្លាមែន តែគេកំពុងគ្រោះថ្នាក់៕
សុំអភ័យទោសផង ប្រសិនបើអត្ថបទមានការប្រើប្រាស់ពាក្យសំដី មិនត្រឹមត្រូវតាមបទដ្ឋាន វេយ្យាករណ៍ និង ពាក្យពេចន៍នៃភាសាខ្មែរ។
RSS Feed
Twitter
6:14 AM
bunpheachngok
Phnom Penh Time
0 comments:
Post a Comment