វិធីទាញរូបភាពពី Google Map ក្នុងកម្រិតច្បាស់ [ងាយបំផុត]
Google Map ជាផែនទីបង្ហាញពីទីតាំង ផ្លូវ តំបន់ ភូមិសាស្រ្ត ដែលអាចប្រើប្រាស់ជាផ្លូវការបានមួយចំនួនធំ (តាមប្រទេស) ហើយវាមានតួនាទី ក្នុងការជួយកំណត់ចម្ងាយពីតំបន់មួយ ទៅតំបន់មួយទៀត បានស្ទើរតែគ្រប់ប្រភេទឧបករណ៍អេឡិចត្រូនិច ដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃជាដើម ។ ដើម្បីទាញយករូបភាពពី Google Map លោកអ្នកអាចប្រើប្រាស់នូវវិធីផ្សេងៗគ្នាតាមតម្រូវការរបស់លោកអ្នក ដូចជាការចម្លងស្គ្រីនកុំព្យូទ័រ (រូបភាពមិនសូវច្បាស់) និងវិធីពិសេសមួយទៀត គឺ ប្រើប្រាស់កម្មវិធីជំនូយឈ្មោះ Google Map Downloader ។ សំបុកអាយធី សូមលើកយកនូវវិធីប្រើប្រាស់ និងការកំណត់មួយចំនួនរបស់កម្មវិធី Google Map Downloader នេះមកធ្វើការបង្ហាញជូន ។
ជាដំបូងលោកអ្នកត្រូវតំឡើងកម្មវីធី Google Earth ដើម្បីធ្វើការវាស់ និងកំណត់កន្លែងដែលលោកអ្នកចង់ទាញយករូបភាព ។ សូមចូលទៅទាញយកនៅឯ http://www.google.com/earth/index.html ។
RSS Feed
Twitter
1:44 AM
bunpheachngok

Phnom Penh Time
0 comments:
Post a Comment