Friday, May 31, 2013


ជំនោរ​និង​លំនាច​គឺ​ជា​ដំណើរ​ធម្មជាតិ​របស់​សមុទ្រ។ ពេល​មាន​ជំនោរ​ ទឹក​សមុទ្រ​រាល​ឡើង​​ចូល​កាន់​ដី​គោក​។ ពេល​មាន​លំនោច​ទឹក​សមុទ្រ​ស្រក​ចុះ​ទៅ​ផ្នែក​សមុទ្រ​វិញ។ ជំនោរនិង​​លំនោច​កើត​មាន​​​រៀង​រាល់​ថ្ងៃ។
​ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ជំនោរ​និង​លំនាច​ គឺ​ទំនាញ​របស់​ព្រះ​ចន្ទ្រ​និង​ព្រះ​អាទិត្យ​មក​លើ​សមុទ្រ។ ទំនាញ​ព្រះ​ចន្ទ្រ​មក​លើ​សមុទ្រ​ធ្វើ​ឲ្យ​ទឹក​ជោរ​ឡើង​។ ទំនាញ​របស់​ព្រះ​អាទិត្យ​និង​ព្រះ​ក្នុង​ទិស​ដៅ​តែ​មួយ​ ក៏​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ជោរ​ឡើង​ដែរ។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ្រ មាន​ទំនាញ​​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ នោះលំនាច​ក៏​កើត​ឡើង​​។

0 comments:

Post a Comment