Saturday, January 19, 2013


ភ្នំពេញ(ស៊ិនហួរ)៖ ក្រសួងពាណិជ្ជកម្ម បានចេញរបាយការណ៍ មួយឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៣នេះថា គិតនៅក្នុងឆ្នាំ២០១២ ការនាំចេញ វិស័យកាត់ដេរ បានកើនឡើង៨ភាគរយ គិតជាទឹកប្រាក់ ស្មើនឹង៤,៦ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបរួមទាំងកាណាដា ជប៉ុន កូរ៉េខាងត្បូង និងចិន ជាប្រទេសដ៏ល្អសម្រាប់ការ នាំចេញរបស់កម្ពុជា ។ នៅក្នុងរបាយការណ៍ បានឲ្យដឹង ដែរថា បណ្តាប្រទេសទាំងនេះ ក៏បាននាំចូលវត្ថុ ធាតុដើមទាក់ទិននឹង វិស័យកាត់ដេរ គិតជាទឹកប្រាក់ស្មើនឹង៣,១២ពាន់ លានដុល្លារអាមេរិក ដោយមានសន្ទុះ កើនឡើង ២០ភាគរយ ធៀបនឹងឆ្នាំមុន ។ សម្ភារៈ និងវត្ថុធាតុដើម ទាំងនោះត្រូវបានគេដឹងថា បានទិញពី ប្រទេសចិន កោះតៃវ៉ាន់ ថៃ ជប៉ុន និងកូរ៉េខាងត្បូង ។
គួរបញ្ជាក់ផងដែរថា តាមរយៈវិស័យកាត់ដេរ អាចជួយបង្កើនការងារ ធ្វើដល់ពលរដ្ឋ ប្រមាណ៣៣៥,៤០០នាក់ ផងដែរ ៕

Photo by DAP-News

Camko Motor តាំងបង្ហាញរថយន្ត Hyundai Accent នៅស៊ីធីម៉ល

ភ្នំពេញៈ Hyundai Accent ដ៏ថ្មីស្រឡាង មួយគ្រឿង ត្រូវបាន ក្រុមហ៊ុនCamko Motor យកមក តាំងបង្ហាញ នៅខាងមុខ ផ្សារស៊ីធីម៉ល រយៈពេល ១២ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី១៤ដល់២៥ ខែមករា ឆ្នាំ២០១៣ ដើម្បីទាក់ទាញ អារម្មណ៍មហាជន ។
រថយន្តHyundai Accent គឺជារថយន្តប្រភេទ Sedan ដែលមាន ម៉ាស៊ីន 1.4 សន្សំសំចៃប្រេង ដែល មាន កំរិតប្រហែល ៥លីត្រប៉ុណ្ណោះក្នុងចំងាយ ១០០គ.ម ហើយ ក្រុមហ៊ុនក៏មានការលក់ ជូនដល់ អតិថិជនដោយ ការបង់រំលោះ ជាមួយភាពងាយស្រួល មិនបាច់មាន របស់បញ្ចាំ និង អត្រា ការប្រាក់ទាប ដែលអាចទទួលយកបាន។
តំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្នុងកំឡុងពេលតាំងបង្ហាញនេះ ក្រុមហ៊ុន Camko Motor  មានការ ចុះតម្លៃពិសេស ផ្តល់ការធានារយៈពេល ៥ឆ្នាំ និង ផ្តូរប្រេងម៉ាស៊ីន ជូនដោយឥតគិតថ្លៃ រយៈពេល មួយឆ្នាំពេញ។ ក្រុមហ៊ុន ក៏បានអំពាវនាវ  ដល់ទស្សនិកជន ដែលចូលចិត្តអានព័ត៌មានដើមអំពិល ឱ្យចូលមកទស្សនា និងសាកល្បងរថយន្ត Accent នេះនៅទីតាំង City Mall ជាមួយការផ្តល់ ជូននូវលក្ខ័ណ្ឌ ពិសេសជាច្រើន ចំពោះអតិថិជន ដែលបានចូលមកទស្សនាផ្ទាល់។
គួរបញ្ចាក់ដែរថា Hyundai Accent ក្នុងពេលបច្ចុប្បន្ន បាននិងកំពុងមានកំណើន លក់យ៉ាងខ្ពស់ក្នុង សហរដ្ឋអាមេរិក ហើយបានឈរលំដាប់កំពូល នៃតារាង ក្នុងការលក់របស់ Hyundai Motor អាមេរិក ។
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Photo by DAP-NEWS

រាជរដ្ឋាភិបាលកម្ពុជា និង ADB ចុះកិច្ចព្រមព្រៀម ហិរញ្ញប្បទាន ក្នុង ទឹកប្រាក់ ២៣០ លានដុល្លារ អនុវត្តន៍គម្រោង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញ ប្បទានសហប្រតិបត្តិការ ជាមួយនឹងធានាគារ អភិវឌ្ឍ អាស៊ី (ADB) ដើម្បីអនុវត្តន៍លើគម្រោង និងកម្មវិធីអភិវឌ្ឍន៍ចំនួន ៦ ត្រូវនឹងចំនួនទឹកប្រាក់ ២៣០លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដោយលោក ឧបនាយករដ្ឋមន្ត្រី គាត ឈន់ និង លោក Eric Sidgwick ប្រធានADB ប្រចាំនៅកម្ពុជា ដែលទឹកប្រាក់ចំនួន ២៣០លានដុល្លារអាមេរិក ក្នុងនោះរួមមានហិរញ្ញប្បទាន ហិរញ្ញប្បទានសម្បទាន (កម្ចីមានការប្រាក់ទាប) ចំនួន ២១៨,៤៦លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង (ជំនួយឥតសំណង) ចំនួន ១១,៧លានដុល្លារអាមេរិក។
គម្រោង និងកម្មវិធីអភិវឌ្ឍន៍ទាំង៦ ដែលត្រូវអនុវត្តរួមមាន ទី១-កម្មវិធីលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច ដែលមានទឹកប្រាក់ចំនួន ២៥លានដុល្លារជាហិរញ្ញប្បទាន សម្ប ទាន ។ ទី២-កម្មកំណែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ត្រូវចំណាយថវិកាសរុបប្រមាណ ៣៨,៤៦លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្ប ទានពីADB ចំនួន ៣៧,៤៦លានដុល្លារ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១លានដុល្លារអាមេរិក។ ទី៣ -កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំជំហានទី៣ ត្រូវ ចំណាយថវិកាប្រមាណ ៣១,២១លានដុល្លារ ក្នុងនោះហិរញ្ញប្បទានសម្បទានពីADB ចំនួន ៣០លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ១,២១ លានដុល្លារ។ ទី៤-គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងច្រករបៀងភាគខាងត្បូង ត្រូវចំណាយថវិកា ៥៤,៧៨លានដុល្លារ ក្នុងហិរញ្ញប្បទានសម្បទានពី ADB ចំនួន ៣៧លានដុល្លារ ពីកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ ហិរញ្ញប្បទានសម្បទានចំនួន ៥ លានដុល្លារ ហិញ្ញប្បទានឥតសំណងចំនួន ៤,៤លាន ដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធការពារបរិស្ថានទីក្រុង ហិរញ្ញប្បទានឥតសំណងចំនួន ១,៥លានដុល្លារ និងការចូលរួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦,៨៨លានដុល្លារ ។ ទី៥-គម្រោងពង្រីកបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ត្រូវចំណាយថិកាប្រមាណ ៦៦,៧៨លានដុល្លារក្នុងនោះ ហរិញ្ញប្បទាន សម្បទាន ដោយ ADB ចំនួន ៤៥លានដុល្លារ ហិរញ្ញប្បទានសម្បទានដោយ OFID ចំនួន ១០លានដុល្លារ ការចូលរួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៨,៨៩លានដុល្លារ និងការចូលរួមពីអគ្គិសនីកម្ពុជា ចំនួន ២,៨៩លានដុល្លារ។ និងទី ៦ -គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងភាពរាំងស្ងួតនៅក្នុងមហាអនុតំបន់មេគង្គ ត្រូវចំណាយថវិកា ៤៥,២៥លាន ដុល្លារ ក្នុងនោះហិរញ្ញប្បទានសម្បទានពី ADB មានចំនួន៣៥លានដុល្លារអាមេរិក ហិរញ្ញវប្បទាន ពីកម្មវធីយុទ្ធសាស្ត្រ សម្រាប់ ភាពធន់នឹងអាកាសធាតុ ចំនួន ៩,៧លានដុល្លារ និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន០,៥៥លានដុល្លារ។
ប្រធានADB បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះ គឺសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦ មានដូចជា កម្មវិធីលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច កម្មវិធីវិមជ្ឈការ សេវា សាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំជំហានទី ៣ កម្មវិធី អភិវឌ្ឍន៍ទីប្រជុំជន នៃច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូង របស់មហាអនុតំបន់ ទន្លេមេគង្គ (GMS) គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ និង គម្រោងវិស័យ ពង្រីកការបញ្ផូនថាមពលតាមអនុប្រព័ន្ធដែលមានកម្លាំងវ៉ុលតាមធ្យម។
លោក Eric Sidgwick ដែលបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងនេះតំណាងឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា “គំនិតផ្ដួចផ្ដើមទាំងនេះនឹងលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជំរុញ ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការជួយ រដ្ឋាភិបាលក្នុងការកែទម្រង់គោលនយោបាយ និងវិធានការនានាសម្រាប់ពង្រីកបន្ថែមទៀតនូវពាណិជ្ផកម្ម និងការ វិនិយោគ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេស និងជួយធ្វើឱ្យប្រទេស កម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចទីផ្សារ ដែលមានលក្ខណៈបើកចំហ។
លោកមានប្រសាសន៍បន្ដទៀតថា “គំនិតផ្ដួចផ្ដើមទាំងនេះឆ្លុះបញ្ចាំងពីការបន្ដកិច្ច ខិតខំប្រឹងប្រែងរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីសម្រេចឱ្យបាននូវកំណើន សម្រាប់ទាំងអស់គ្នា តាមរយៈការបង្កើនការសហការរួមគ្នា រវាងភាគីពាក់ព័ន្ឋនានា”។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា នេះ ទឹកប្រាក់ ២០៩,៥ លានដុល្លារ ត្រូវបានផ្ដល់ ដោយហិរញ្ញប្បទានសម្បទានពីមូលនិធិអភិវឌ្ឍន៍អាស៊ី។ ហិរញ្ញប្បទានសម្បទាន ៩ លានដុល្លារ និងហិរញ្ញប្បទានឥត សំណង ១០,២ លានដុល្លារ មានប្រភពចេញពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ដ្រ។ ដោយឡែករដ្ឋាភិបាលស៊ុយអែត កំពុងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ១,៥ លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះភ័យនៃ គ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Photo by DAP-NEWS

សាំស៊ុង ជ្រើសរើស ឱក សុគន្ធកញ្ញា ជាតំណាងផ្សព្វផ្សាយ ឱ្យទូរស័ព្ទដៃ

ភ្នំពេញ៖ តារាចម្រៀងសម័យ ដ៏ពេញនិយម កញ្ញា ឱក សុគន្ធកញ្ញា នាពេលនេះ ត្រូវបាន ក្រុមហ៊ុន សាំស៊ុង (Samsung) ជ្រើសរើស ធ្វើជាតំណាង ផ្សព្វផ្សាយ ទូរស័ព្ទ របស់ខ្លួន នៅកម្ពុជាឆ្នាំ២០១៣ ជំនួសកញ្ញា សុគន្ធ នីសា ដែលឆ្នាំ២០១១មក នីសា ជាតំណាងផ្សព្វផ្សាយ ផលិតផលសាំស៊ុង ទាំងអស់ នៅកម្ពុជា តែដល់ឆ្នាំ ២០១៣នេះ នាងគ្រាន់តែកាន់តែ ទៅលើផលិតផល អេឡិចត្រូនិចមួយចំនួន ដូចជាទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីន ត្រជាក់ ម៉ាស៊ីនបោកគក់តែប៉ុណ្ណោះ ។
ការចុះកុងត្រា រយៈពេលមួយឆ្នាំរវាង កញ្ញា ឱក សុគន្ធកញ្ញា និង លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅតំបន់ ឥណ្ឌូចិន បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ នៅ អគារមជ្ឈមណ្ឌលវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មភ្នំពេញ ដេហ្គូឃ្យុងប៊ុក (អគារ PGCT Center) ។
លោក វ៉ាត់ ឡាំផេង នាយកគ្រប់គ្រងសាខាថៃក្រុមហ៊ុន Samsung អេឡិចត្រូនិចប្រចាំកម្ពុជា បានលើកឡើងដែរថា យើងបន្ថែមវត្តមានរបស់ ឱក សុគន្ធកញ្ញា ជាតំណាងផ្សព្វផ្សាយផលិតផលម្នាក់ទៀត បន្ថែមលើ តំណាងផ្សព្វផ្សាយផលិតផល ដែលមានស្រាប់តាំងពី២០១១ មក គឺស្តែង ឲ្យឃើញ ពីការរីកចម្រើនឥតឈប់ឈរ របស់ក្រុមហ៊ុន។ ថ្វីត្បិតតែតារាស្រីល្បីៗទាំងពីររូបនេះ មានឈ្មោះជាតំណាងផ្សព្វផ្សាយផលិតផល (Brand Ambassador) ដូចគ្នា ប៉ុន្តែម្នាក់ៗមានទំនួលខុសត្រូវផ្សេងគ្នា។
លោកបន្ថែមថា ពាណិជ្ជកម្មលើទូរស័ព្ទដៃ ជាបន្ទុករបស់ BA ថ្មី គឺកញ្ញា ឱក សុគន្ធកញ្ញា ខណៈដែលស្ពតពាណិជ្ជកម្ម ផលិតផលអេឡិចត្រូនិក ដូចជាទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ជាដើម ជាទំនួលខុសត្រូវយ៉ាងពេញទំហឹងរបស់ BA ជើងចាស់របស់យើង សុគន្ធ នីសា។
លោក Gwihan Lee បាននិយាយថាកាលពីឆ្នាំ២០១២ សាំស៊ុង ចេញលក់តែបច្ចេកវិទ្យាមួយចំនួន ដូចជា Galaxy S3 Galaxy Note និង Galaxy ផ្សេងៗទៀតតែប៉ុណ្ណោះ ប៉ុន្តែ ឆ្នាំ២០១៣ Samsung ត្រូវចេញលក់និងផ្សព្វផ្សាយ នូវបច្ចេកវិទ្យាថ្មីៗច្រើនដូចជា Tablet ជាដើម ដូច្នេះSamsung ត្រូវជ្រើសរើសតំណាងផ្សព្វផ្សាយបន្ថែមទៀត ហើយ សុគន្ធកញ្ញា ពិតជាស័ក្តិសមបំផុតក្នុងការផ្សព្វផ្សាយ ជាមួយទូរស័ព្ទដៃ ។ លោកថា “ Samsung នឹងចេញលក់ Tablet  បីប្រភេទទៀត សម្រាប់ឆ្នាំ២០១៣ ហើយសង្ឃឹមថា Samsung Tablet នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជន នៅកម្ពុជា” ។
កញ្ញា ឱក សុគន្ធកញ្ញា បានឱ្យដឹងថា ក្រុមហ៊ុនសាំស៊ុង ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីនៅលើពិភពលោក ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ជាពិសេសលើទូរស័ព្ទដូចជា Galaxy S3 និង Note 2 ជាដើម ។ នាងនឹងប្រឹងប្រែងឱ្យអស់សមត្ថភាព ក្នុងនាមជាតារាផ្សព្វផ្សាយទូរស័ព្ទ សាំស៊ុង នៅកម្ពុជានេះ ។
ក្នុងឆ្នាំ២០១៣ នេះ លោក Gwihan Lee បានបង្ហាញក្តីរំពឹងថា ផលិតផល Samsung មានសន្ទុះទីផ្សារ ១០០% ដែរ បើធៀបនឹងឆ្នាំ២០១២។ ដោយឈរលើជំហរខិតខំច្នៃប្រឌិត បង្កើតថ្មីយុទ្ធសាស្រ្តទីផ្សារច្បាស់លាស់ កត្តាកំណើនសេដ្ឋកិច្ច ចំណូលប្រជាជនកាន់តែកើនឡើង និងការវិវឌ្ឍន៍ បច្ចេកវិទ្យាឈានមុខ និងចេញលក់ផលិតផលស៊េរីថ្មីៗជាច្រើនម៉ូត ដែលការជ្រើសរើសតារាម៉ូឌែល ថតស្ពតពាណិជ្ជកម្មត្រឹមត្រូវ ដើម្បីបង្ហាញ ពីសក្តានុពល ឬគុណភាពរបស់ផលិតផល ក៏ជាកត្តាជំរុញឲ្យផែនការ Samsung សម្រេចបានគោលដៅដែរ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Photo by DAP-NEWS

អេ អឹម ខេ ផ្ដល់អត្រា ការប្រាក់ សន្សំខ្ពស់ រហូតទៅ ដល់១២ %

ភ្នំពេញៈ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) កំពុងតែ ផ្ដល់សេវាប្រាក់សន្សំ ដែលមាន អត្រាការប្រាក់ រហូតដល់ ១២% ក្នុង១ឆ្នាំ ដែលជាអត្រាការប្រាក់សន្សំខ្ពស់ មិនធ្លាប់មាន ដល់ប្រជាពលរដ្ឋ កម្ពុជា ទូទៅ ទូទាំងប្រទេស។

យុទ្ធនាការផ្សព្វផ្សាយ សេវាប្រាក់សន្សំនេះ ត្រូវបានធ្វើឡើង យ៉ាងទូលំទូលាយ តាមរយៈ ទូរទស្សន៍ វិទ្យុ ម៉ូតូកង់បី ការចែកខិតប័ណ្ណ នៅតាមស្តង់ផ្សព្វផ្សាយ សាខា និងភ្នាក់ងារ អេ អឹម ខេ ជាង ២០០ កន្លែងទូទាំងប្រទេស។
លោក ណាង គីណាល់ នាយកប្រតិបត្តិទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឲ្យដឹងថា គោលដៅសំខាន់នៃការរៀបចំយុទ្ធនាការផ្សព្វផ្សាយសេវាប្រាក់សន្សំនេះឡើង គឺដើម្បីផ្ដល់ព័ត៌មាន ពីអត្រាការប្រាក់ខ្ពស់ ដល់សាធារណជន បង្កើនការប្រើប្រាស់ សេវាប្រាក់សន្សំ និង ផ្តល់ព័ត៌មានដល់សាធារណជន ទូទៅ ឲ្យបានស្គាល់ និងជាពិសេស ដើម្បីកសាងទំនុកចិត្ត របស់ពួកគេមកលើ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។
បន្ថែមលើ អត្រាការប្រាក់ពិសេស ១២% អតិថិជននឹងទទួលបាន រាល់ពេលមកដាក់ ប្រាក់ ឬ បើកគណនី សន្សំថ្មីណាមួយនៅ អេ អឹម ខេ ចាប់ពី ២០ ម៉ឺនរៀល ឬសមមូល ចាប់ពីពេលនេះ នឹងទទួលបាន នូវវត្ថុអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតភ្លាមៗ ថែមទាំងមាន ឱកាសក្នុងការចូលរួម ចាប់ឆ្នោត ផ្សងសំណាងដើម្បីឈ្នះរង្វាន់ ជាច្រើនរួមមាន ទូរទស្សន៍ SONY LED (40 អ៊ីង) កង្ហា HATARI និង ឆ្នាំងដាំបាយអគ្គីសនី PANASONIC ជាច្រើនសន្ធឹកសន្ធាប់។
ការចាប់ឆ្នោត ផ្សងសំណាងនេះ នឹងប្រព្រឹត្ត ទៅរៀងរាល់ ២សប្តាហ៍ម្តង នៅតាមកញ្ចក់ទូរទស្សន៍ CTNផ្សាយផ្ទាល់តាមរយៈ “កម្មវិធីរាត្រីកំសាន្ត” ថ្ងៃសៅរ៍ពេលល្ងាចនៅម៉ោង ៥:៣០ រសៀល រហូតដល់ម៉ោង ៨:០០នាទីយប់ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Photo by DAP-NEWS

ការបង្កបង្កើន ផលស្រូវឆ្នាំ២០១២ ទទួលបានលទ្ធផល ខ្ពស់ជាងឆ្នាំ២០១១

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១២ ការបង្កបង្កើនផលស្រូវ ទទួលបានលទ្ធផល ខ្ពស់ជាងឆ្នាំ២០១១ ហើយក្រសួង កសិកម្មរំពឹងថា ទិន្ធផលស្រូវក្នុង រដូវវស្សា និងរដូវប្រាំងក្នុងឆ្នាំ២០១៣ នឹងទទួលបានទិន្ធផល កាន់តែច្រើនឡើង ថែមទៀត។

តាមរបាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១២ការបង្កបង្កើនផល ស្រូវស្រាលបាន ចំនួន៦៧៩.៤១៩ហិកតា លើសឆ្នាំ២០១១ ចំនួន៥៧.៦០៤ហិកតា ក្នុងនោះស្រូវបង្កើន រដូវបានចំនួន ២៤៨.៨៦៤ហិកតា លើសឆ្នាំមុនចំនួន ៦៧.៥២៤ហិកតា។
ដោយឡែកការបង្កបង្កើនផល ស្រូវប្រាំងនៅ ឆ្នាំ២០១២-២០១៣ រហូតមកទល់នឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ មានល្បឿនលឿន ជាងឆ្នាំមុន ១២៦.៣៣៧ហិកតា ស្មើនិង (១១៥,៨៥ភាគរយ នៃផែនការ៣៣៦.៧៤១ហិចតា) ។ដោយផ្អែកលើនិន្នាការ នេះលទ្ធផល ប៉ានស្មាន ដំណាំស្រូវ រដូវប្រាំង ឆ្នាំ២០១២-២០១៣ នឹងអាចសម្រេចបាន ផ្ទៃដីដាំដុះសរុបចំនួន ៤៨៣.៣៩៣ហិកតា ស្មើនិង១៣១,៨៨ភាគរយ នៃផែនការសរុប ៣៦៦.៥៤១ហិកតា លើសឆ្នាំមុន ចំនួន១១.១៨៥ហិកតា។ ក្នុងនោះផ្ទៃដីប្រមូលផល បានសរុបចំនួន ៤៨៣.០១៨ហិកតា ដែលនឹងមានបរិមាណ ផលសរុប២.១៣៣.៨៨៨តោន ក្នុងកម្រិតទិន្ធផល ប៉ានស្មានជាមធ្យម ៤,៤១៨តោនក្នុងមួយហិកតា បើធៀប និងទិន្ធផល ឆ្នាំមុន មានចំនួន ៤,៤០៦ក្នុងមួយហិកតា

0 comments:

Post a Comment